The Best Singer Of Cambodia

ចុងក្រោយបំផុត

ផ្តល់មតិចំពោះ សុគន្ធ និសា


Just Love ( Behind The Scene)


Just Love Album 122 release . Only 6000R for first 10 days .


VCD Album Just Love ចេញលក់ក្នុងសប្តាហ៍នេះ !!


​​​            

វ៉ុលចំរៀងពិសេសរបស់ផលិតកម្មរស្មីហង្សមាសមានចំណងជើងថា Just Love ដែលស្ថិតនៅក្នុងCDរស្មីហង្សមាសវ៉ុល437 ដោយមានតារាចំរៀងដ៏ល្បីប្រចាំផលិតកម្មមានដូចជា កញ្ញា​សុគន្ធ និសា លោក ណុប ប៉ាយ៉ារិទ្ធ និង លោកឆន សុវណ្ណរាជ .កំពុងតែល្បីល្បាញនៅក្នុងស្រទាប់យុវវ័យជាខ្លាំងនោះនឹងមានចេញលក់ជាVCDនៅក្នុងសប្តាហ៍នេះហើយ. ប្រភពពត៏មានចេញពីវេបសាយរបស់វ៉ុលពិសេសនេះគឺwww.thejustlove.com តាមសំដីរបស់អ្នកគ្រប់គ្រងរបស់ផលិតកម្មហង្សមាសលោក អ៊ឹង​សុងលាភ លោកបាននិយាយថាដោយមានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជននិងមានការសំណូមពរជាច្រើន              ហេតុនេះហើយ បានជា វ៉ុលពិសេស មួយនេះឆាប់ចេញលក់ជាVCD។​

      Just Love

សុខ ជំនោរ និង​សុគន្ធ​ នី​សា នៅមិន​ទាន់​កំណត់​ថ្ងៃ​ការ​



អ្ន​ក​និពន្ធ​បទ​ចម្រៀង​សុខ ជំនោរ និង​តារា​ចម្រៀង​សុគន្ធ​ នី​សា ដែល​សុទ្ធ​សឹង​ជា​តារា​ល្បី​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​រហូត​មក​ទល់​ពេល​​ នេះ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​រោង​ការ​ច្បាស់​លាស់​នៅ​ឡើយ​​ទេ បើ​ទោះ​​ជា​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​តាំង​ពី​ឆ្នាំ​២០០៥ ​ក៏​ដោយ។  ព្រោះ​តែ​ការ​ពន្យារ​ពេល​រៀប​អាពាហ៍ពិពាហ៍​នោះ​ហើយ​ទើប​​ពេល​ខ្លះ​គេ​លេច​ឮ​ ព័ត៌​មាន​ថា គូ​ស្នេហ៍​នេះ​បែក​បាក់​គ្នា​ តែ​តាម​ពិត​មិន​ដូច្នោះ​ទេ​។

ពេល​ជួប​សម្ភាសន៍​​ជាមួយ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​កញ្ញា​ថ្ពាល់​ផ្អែម​ សុគន្ធ​ នី​សា ​បញ្ជាក់ពី​​ចំណង​ស្នេហ៍​ដ៏​ស្អិត​រមួត​ថា នឹង​​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ការ​នា​ពេល​ខាង​មុខ​នេះ​ មិន​មានពាក្យ​ដែល​ត្រូវ​និយាយ​ថា បែក​បាក់​​ទេ​។ បង្គង​ស្នេហ៍​​នេះ​នៅ​តែ​ផ្អែម​ល្ហែម​​ជាង​ទឹក​ឃ្មុំ​ខែ​ប្រាំង និង​គ្មាន​អ្វី​ត្រូវ​បិទ​បាំង​សម្រាប់​ទស្សនិក​​ជន​​ឡើយ​ ។ ​អ្វី​​ដែល​ពួក​គេ​សម្រេច​​ពន្យា​រ​ពេល​​ចូល​រោង​ការ​នោះ ​ព្រោះ​តែ​ចង់​បន្ត​ការ​សិក្សា​និង​មាន​ការ​មមា​ញឹក​ពេក​ក្នុង​វិស័យ​​ សិល្បៈ​។ ដូច្នេះ​ពួក​គេ​ត្រូវ​តេ​មាន​ការ​អត់​ធ្មត់​បន្តិច​សិន​ដើម្បី​ស្វែង​រក​​ផល ​ប្រយោជន៍​ទាន់​ពេល​ដែល​ការ​ងារ​កំពុង​រត់​រក​។

កញ្ញា​សុគន្ធ​ នី​សា​ ​បញ្ជាក់​ថា ការ​ងារ​របស់​នាង​សព្វ​ថ្ងៃ​គឺ​មាន​ច្រើន​ណាស់​ទាំង​ក្នុង​ក្រុម​​ហ៊ុន​ រស្មី​ហង្ស​មាស និង​ការ​ងារ​ខាង​ក្រៅ​ ដែល​ស្ទើរ​តែ​រក​ពេល​ទំនេរ​​គ្មាន​។ ទន្ទឹម​នោះ​​ការ​ងារ​ដែល​នាង​បាន​បំពេញ​​រួច​ហើយ​នោះ​ គឺ​សុទ្ធ​សឹង​ទទួល​បាន​ជោគ​ជ័យ​លើស​ពី​ការ​ស្មាន​ទុក​។ ដូច​ជា​ពេល​ថ្មីៗ​នេះ​នាង​ និង​លោក​ណុប បាយា​ឫទ្ធិ​​ តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​បាន​ចេញ​ទៅ​សម្តែង​នៅ​សហ​រដ្ឋ​ អាមេរិក​​រយៈ​ពេល​២​ខែ​ដែល​ការ​សម្តែង​នៅ​ទី​នោះ គឺ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ និង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​​ល្បី​រន្ទឺ​នៅ​សហ​រដ្ឋ​អាមេរិក​ទៀត​ផង​។

នាង​បញ្ជាក់​បន្ថែម​ថា គ្រាន់​តែ​មក​ដល់​កម្ពុជា​​ភ្លាម​ ក្រុម​ហ៊ុន​ហង្ស​មាស​បាន​តម្រូវ​ឱ្យ​នាង​ថត​​បទ​ចម្រៀង​វ៉ុល​ថ្មី​ គឺ​សាច់​រឿង​«ដើម្បី​ស្នេហ៍»​ឱ្យ​ទាន់​ក្នុង​ខែ​ឧសភា​ ព្រោះ​នាង​បាត់​មុខ​សម្រាប់​វ៉ុល​ថ្មី​ៗ​​រយៈ​ពេល​ជាង​​ពីរ​ខែ​មក​ហើយ។ ចំណែក​ការ​ងារ​ក្រៅ​ក្រុម​ហ៊ុន​វិញ​នី​សា​កំពុង​រៀន​បច្ចេក​វិទ្យា​ថ្មីៗ​ របស់​ផលិត​ផល​ Sumsung ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ផង និង​បង្កើន​ចំណេះ​ដឹង​ ខណៈ​ពេល​ដែល​នាង​បាន​និង​កំពុង​បំរើ​ការ​ជា​ឯក​អគ្គ​រាជ​ទូត​ Sumsung ​។

លោក​សុខ ជំនោរ អ្នក​និពន្ធ​បទ​ចម្រៀង​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ និង​ជា​អនា​គត​ស្វាមី​សុគន្ធ​ នីសា អះ​អាង​ថា អ្វី​ជា​ការ​លើក​ឡើង​របស់​នី​សា​ គឺ​ត្រឹម​​ត្រូវ​។ លោក​និយាយ​ថា លោក​ និង​នាង​នៅ​តែ​រង់​ចាំ​ទទួល​យកការ​រិះ​គន់​ដើម្បី​ស្ថាបនា​ពី​ទស្សនិក​ជន​ ទាំង​អស់​​គ្រប់​ពេល ព្រោះ​អ្នក​សិល្បៈ​មិន​អាច​ខ្វះ​ទស្សនិក​ជន​បាន​ឡើយ។
លោក ​ជំនោរ​និយាយ​ថា សុគន្ធ​ នីសា​កំពុង​តែ​ឡើង​កូដ​ខ្លាំង​ដោយ​សារ​ការ​ខិត​ខំ​តស៊ូ​ និង​ឧស្សាហ៍​ព្យាយាម​របស់​នាង​ រួម​ទាំង​ការ​ផ្តល់​យោបល់​ពី​លោក​ផង​ដែរ​។
ពាក់ ​ព័ន្ធ​ដល់​ការ​ពន្យារ​ពេល​វេលា​នៃការ​រៀប​អាពាហ៍​ពិពាហ៍​​រវាង​សុខ​ ជំនោរ និង​សុគន្ធ នី​សា នេះ​មាន​ការ​លើក​ឡើង​​ថា ​គឺ​​​ជា​ប្រការ​​ត្រឹម​ត្រូវ​បំផុត​ដើម្បី​ឱ្យ​ពួក​គេមាន​ពេល​វេលា​ច្រើន​ ទៀត​ក្នុង​ការ​ស្វែង​រក​ការ​គាំ​ទ្រ​ និង​ផល​ប្រយោជន៍​ ព្រោះ​ថា អ្នក​សិល្បៈ​ល្បី​យ៉ាង​ណា​ក៏​ដោយ​ឱ្យ​តែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​នោះ​ប្រាកដ​ ជា​ចុះ​ថយ​ការ​គាំទ្រ​មិន​ខាន​ ៕

                                                                                                                                                       (www.kohsantepheapdaily.com.kh)

ធ្វើអ្វីធ្វើទៅ




ស្រលាញ់គ្នាសន្យាហាមយំ




គ្មានបងអូនមានគេទៀតទេ?


អារម្មណ៍មុនពេលបែក